គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមជួបធ្វើសវនាការជាមួយ ឯកឧត្តម ង្វៀង តាន់យុង(Nguyen Tan Dung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
2011-05-03 02:44:29

សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលគណៈ ប្រតិភូជាន់ ខ្ពស់វៀតណាម ដឹកនាំដោយ ឯកឧត្ដមង្វៀងតាន់យុង នាយករដ្ឋមន្ដ្រីនៃ សាធារណរដ្ឋ​​សង្គម​​និយមវៀតណាម ចូលជួបធ្វើសវនាការនិងសម្ដែងការគួរសមនៅវិមាន ព្រឹទ្ធសភាកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១១។
សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីមបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅនិងចាត់ទុកដំណើរ ទស្សនកិច្ច របស់គណៈប្រតិភូជាន់ ខ្ពស់នៃរដ្ឋាភិបាល វៀតណាមនៅកម្ពុជានា ពេលនេះថាមានអត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ពង្រីកមិត្ដភាពនិង កិច្ចសហប្រតិបត្ដិការដ៏ល្អរ វាងប្រទេសរដ្ឋាភិបាលនិងប្រជាជនទាំងពីរ។ សម្ដេចបាន លើកឡើង ពី​វិភាគទានដ៏ថ្លៃថ្លារបស់វៀតណាមដែលបានជួយរំដោះ ប្រជាជន និងប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ និងថែម​ទាំង​​​បានចូលរួម ចំណែកដល់ការកសាងសន្ដិភាពនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា​ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦