គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បុណ្យកឋិនទាន នៅវត្តឧត្តមសាមគ្គីរតនារាម ខេត្តរតនគិរី
2015-10-27 15:10:44

ខេត្តរតនគិរី៖ នារសៀលថ្ងៃអង្គារ ទី១៥កើត​ ខែអស្សុជ ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅវត្តឧត្តមសាមគ្គីរតនារាម​ ខេត្តរតនគិរី ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌​ និង ទេសចរណ៍ (ហៅគណៈកម្មការទី៧ព្រឹទ្ធសភា)​ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ ​ បានអញ្ជើញជាអធិបតីក្នុងពិធីបទនមស្សការព្រះរតនត្រ័យ សមាទាន សីល ចម្រើនព្រះបរិត្ត​​​​​​​​​​​​​​​​​​ និងសម្តែង ព្រះធម្មទេសនា ក្នុងអង្គកឋិនទាន ដែលប្រារព្ធធ្វើឡើងដោយព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦