គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល
2015-10-17 08:16:23

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅមណ្ឌលសុខភាព ហ៊ុន សែន​​ ក្រាំងយ៉ូវ ស្ថិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង​ ខេត្តកណ្តាល​​ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋចំនួន២៥០នាក់ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តសមាគមបេសកកម្មមនុស្សធម៌(AMH)របស់ប្រទេសបារាំង។
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មមនុស្សធម៌ (AMH) របស់ប្រទេសបារាំង ដែលតែងតែបានចូលរួមសហការ និងយកចិត្តទុកដាក់ក្នុងការចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា វត្តមានរបស់ក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តនាពេលនេះ គឺជាការចូលរួមក្នុងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។ ជាងនេះទៀត គឺជាការបង្ហាញឲ្យឃើញពីសណ្តានចិត្តដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន។
ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញមកទទួលការពិនិត្យព្យាបាលនាពេលនេះ ក្រោយពីត្រឡប់ទៅផ្ទះវិញសូមធ្វើយ៉ាងណាបំប៉នសុខភាពឲ្យបានល្អ ពីព្រោះថា សុខភាពគឺជាកក្តាដ៏សំខាន់ជាងអ្វីទាំងអស់ដែលមិនអាចទិញដូរបាន ហើយបើមានជំងឺហើយធ្វើឲ្យខានបង់គ្រប់បែបយ៉ាងទាំងអស់ ទាំងទ្រព្យសម្បត្តិ និងពេលវេលាផងដែរ៕


អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦