គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
2015-10-16 08:35:31

ព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះ ពិនិត្យស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះ សម្តេចភក្តី បានជួប សំណេះសំណាលសួរសុខទុក្ខ មន្រ្តី និងក្រុមយុវជនសង្កាត់ និងបានអញ្ជើញពិនិត្យសមិទ្ធិផល ក្នុងទីអារ៉ាមវត្ត ប្រសិទ្ធី រីមារាម ព្រមទាំង អញ្ជើញថ្វាយបង្គំព្រះសង្ឈ និងបានប្រគេន បច្ច័យ សំរាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឈក្នុងវត្តចំនួន ០២ លានរៀល ជួនលោកអាចារ្យ គណៈកម្មការវត្ត លោកយាយលោកតា ១២ នាក់ ចំនួន ៣៨ ម៉ឺនរៀល ឧបត្ថម្ភមន្រ្តី សង្កាត់ចំនួន ០១ លានរៀល និងយុវជនសង្កាត់ ចំនួន ៥០ ម៉ឺនរៀល និងកម្លាំងនគរបាលប៉ុស្តិ៍ប្រជាការពារក្នុងមូលដ្ឋាន ១២ នាក់ ចំនួន ២៤ ម៉ឺនរៀល ផងដែរ ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦