គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា បំពាក់មេដៃកិត្តិយសថ្នាក់ជាតូបការ និងគោរពវិញ្ញាណក័ន្ធសពឯកឧត្តម រស់ ស្រេង
2015-09-16 03:57:51

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា បំពាក់មេដៃកិត្តិយសថ្នាក់ជាតូបការ និងគោរពវិញ្ញាណក័ន្ធសពឯកឧត្តម រស់ ស្រេង អតីតអភិបាលខេត្តពោធិ៍សាត់ និងជាអតីតសមាជិកព្រឹទ្ធសភាអាណត្តិទី១ និងទី២ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទទួលមរណភាពនៅវេលាម៉ោង ២១:២៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ដោយជរាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។ សពតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនានៅភូមិគ្រឹះលេខ៥៣A ផ្លូវ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕


អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦