គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តបុទុម រាជធានីភ្នំពេញ
2015-07-23 08:00:43

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ អង្ករ គ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនដល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបុទុមវតី។
ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ដែលប្រគេនសម្តេចនាឱកាសនោះរួមមាន៖ ទៀនព្រះវស្សា០១គូ អង្ក២.២៥០គីឡូក្រាម ទឹកស៊ីអ៊ីវ០៦ឡូ ទឹកត្រី​០៦ឡូ ប្រេងឆា០៥កេស ស្ករ-ស០២កេស មីយើង១០កេស ​ អំបិលអ៊ីយ៉ូត៤០កញ្ចប់ ទឹកក្រូច២០កេស ទឹកបរិសុទ្ធ២០កេស និងបច្ច័យ១០លានរៀន៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦