គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពីធីបិទសិក្ខាសាលាស្តីពី “ការឈ្វេងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ”
2015-05-26 08:27:46

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នៅសាលសិក្ខាសាលាវិមានរដ្ឋសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញ​ជា​អធិបតីក្នុងពីធីបិទសិក្ខាសាលាស្តីពី “ការឈ្វេងយល់ពីច្បាប់ និងការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ” និងសម្របសម្រួលដោយ​ឯកឧត្តម ហុងសុខហួរ ប្រធាន និងឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដោយមានការ​អញ្ចើញចូលរួម​ពី​ឯកឧត្តម លោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធាន​អង្គភាពប្រឆាំង​អំពើពុករលួយ លោកជំទាវ សោម គឹម​សួគ៌ អគ្គសវករនៃអាជ្ញាធរសវនកម្មជាតិ លោក Ted Hill ប្រធានស្តីទីអង្គការអភិវឌ្ឍន៍ច្បាប់អន្តរជាតិ (IDLO)លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា(TIC)និងលោកមេធាវី សុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់​ការពារ​សិទ្ធិកម្ពុជា​។ ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា ប្រធានបទសំខាន់ៗ ដែលត្រូវបានបង្ហាញជូន និងលើកយកមកពិភាក្សាក្នុងថ្ងៃនេះពិតជាបានផ្តល់នូវអត្ថប្រយោជន៍ និងមានសារសំខាន់បំផុតចំពោះព្រឹទ្ធសភា និងរដ្ឋសភា ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្តាត់ និងការពារអំពើពុករលួយ សម្រាប់ធ្វើសមាហរណកម្មកម្ពុជាទៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦