គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាព ក្នុងពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
2015-04-10 09:54:16

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នៅវិមានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបុណ្យ​សូត្រមន្តអបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ២៥៥៩ គ្រឹស្តសករាជ២០១៥ ដើម្បីប្រោះព្រំសុំសេចក្តីសុខ និងសិរីសួស្តី ក្រោមអធិបតីភាពឯកឧត្តម​ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកសមាជិកា​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ក្នុងឱកាសនោះឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាន​ប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន០៩អង្គ រួមមាន៖ ទឹកសុទ្ធ០១កេស ទឹកក្រូច០១កេស និងលាងផាប៉ាន០១លាង និងថវិកាមួយចំនួន៕



រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦