នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅស្ថានទូតបារាំង ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំ គណៈប្រតិភូ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រមទាំងចូលរួមរំលែកទុក្ខជាមួយនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះដោយការវាយប្រហារបស់ក្រុមភេរវករជ្រុលនិយម ទៅលើទីស្នាក់ការទស្សនាវដ្តី ឆាលី អេបដូ (Charlie Hebdo) កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ និងការរងគ្រោះដោយការចាប់ធ្វើជាចំណាប់ខ្មាំង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ដែលបាន ធ្វើឲ្យប្រជាជនបារាំងស្លូតត្រង់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦