គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី២ និងទី៣ នៃព្រឹទ្ធសភា ចូលរួមគោរពជូនពរសម្តេចប្រធានព្រឹទ្ធសភា
2014-11-15 08:30:46

នាឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចម្រើនព្រះជន្ម សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា គម្រប់ ៨២ ឈានចូល ៨៣ឆ្នាំ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ និង ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានដឹកនាំ​គណៈប្រតិភូគណៈកម្មការទី២ និងទី៣ នៃព្រឹទ្ធសភា ចូលរួមគោរពជូនពរសម្តេចប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅគេហដ្ឋានសម្តេចប្រធាន រាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសដ៏បវរប្រសើរនេះ ក្នុងនាមគណៈកម្មការទាំងពីរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំង​ឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហា​ប្រសើរថ្លៃថ្លាជូន​សម្តេចអគ្គមហាធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ព្រមទាំបុត្រាបុត្រី និងចៅប្រុសចៅស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀតឃ្លាតឡើយ ។

              

(លេខាធិការដ្ឋានអមគណៈកម្មការទី២)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦