គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីបើកអង្គវេទិកាក្រោមប្រធានបទស្តីពី ការបើកចំហព័ត៌មានសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ ក្នុងដំណើរឆ្ពោះទៅរកអភិបាលកិច្ចល្អ
2014-10-24 03:06:47

ចំណាប់អារម្មណ៍របស់ តំណាងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ សុន្ទរកាថាបើកវេទិកា ដោយឯកឧត្ដម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាបណ្ណាល័យវិមានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីក្នុងពិធីបើកអង្គវេទិកាក្រោមប្រធានបទស្តីពី ការបើកចំហព័ត៌មានសាធារណៈ និងការ ដោះស្រាយបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ ក្នុងដំណើរឆ្ពោះទៅរកអភិបាលកិច្ចល្អ ដែលសហការរៀបចំដោយ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ អង្គការម្លប់បៃតង និងអង្គការជីវិតថ្លៃថ្នូរ ដោយមានការ អញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា តំណាងក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក ក្រុង ខេត្ត នៃខេត្តកំពង់ស្ពឺ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦