គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់់ប្រជាពលរដ្ឋ និងជនពិការចំនួន២០គ្រួសារ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង
2014-09-06 07:01:25

នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងជនពិការចំនួន២០គ្រួសារ នៅវត្តមង្គលសួស្តីត្រែង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា ការនាំយកអំណោយមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ ថ្វីត្បិតតែតិចតួចក៏ពិតមែនក៏ប៉ុន្តែនេះ គឺជាការចូលរួមចំណែក រួមសុខរួមទុកចែករំលែកក្នុងការលំបាករបស់ប្រជាពលរដ្ឋហើយនេះក៏ជាការបង្ហាញឲ្យឃើញពីការយកចិត្តទុក្ខដាក់ពីសំណាក់ថ្នាក់ដឹកនាំ
ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក។

ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរមូលដ្ឋានត្រូវខិតខំយកចិត្តទុក្ខដាក់ផ្សព្វផ្សាយ ព័ត៌មានអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន គ្រោះថ្នាក់ចរាចរជាដើម និងក្តាប់សភាពការណ៍អំពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលមានការរងគ្រោះដោយគ្រប់មីន ដើម្បីធ្វើយ៉ាងណាឲ្យអត្រានៃការគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះ និងគ្រោះថ្នាក់ចរាចរ មានការថយចុះ។
អំណោយដែល ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា នាំយកចែកជូនដល់ប្រជាពលរដ្ឋ និងជនពិការចំនួន២០គ្រួសារក្នុងឱកាសនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ី០១យួរ ត្រីខ០១យួរ និងថវិកា៥០.០០០រៀល ដោយឡែកក្រុមប្រឹក្សាឃុំត្រែងទទួលបានថវិកា៥០០.០០០រៀល៕


រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦