គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឲ្យលោកជំទាវ Erma Suryani Ranik អនុប្រធានគណៈកម្មាធិការអន្តរសភា នៃសភាក្រុមប្រឹក្សាតំបន់ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
2014-07-18 01:27:34

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Erma Suryani Ranik អនុប្រធានគណៈ កម្មាធិការអន្តរសភា នៃសភាក្រុមប្រឹក្សាតំបន់ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកជំទាវ ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ Erma Suryani Ranik ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថា គោល បំណងនៃដំណើរទស្សកិច្ចនាពេលនេះ គឺដើម្បីរិតចំណងមិត្តភាពរវាងប្រជាជន និងសភាប្រទេសទាំងពីរឥណ្ឌូនេស៊ី-កម្ពុជា ដែលមានតាំពីជំនាន់សម័យព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៦២។ ប៉ុន្តែក្រោយមកបានបាត់បង់ទំនាក់ទំនងនោះដោយសាររបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយពួកខ្មែរក្រហម។ ហើយនាបច្ចុប្បន្ននេះសម័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានតភ្ជាប់ឡើងវិញ ហើយជួយគ្នាទៅវិញទៅមកលើការងារអន្តរជាតិ ការទូត និងលើឆាកអន្តរជាតិផងដែរ។ លោកជំទាវ ប្រធានគណៈប្រតិភូ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ ដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានអភិវឌ្ឍរីកចំរើនកើនឡើងលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាច្រើន ជាពិសេសភ្លៀវទេសចរណ៍ ជាប្រជាជនឥណ្ឌូនេស៊ីផងដែរ។ លោកជំទាវ ក៏បានអញ្ជើញគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ធ្វើទស្សនកិច្ចដកបទពិសោធន៍ ការងារនៅប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០១៤។ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូសភាប្រឹក្សាតំបន់ នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី។ ហើយបានចាត់ទុកដំណើររទស្សនកិច្ចនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការ ពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងសភាប្រទេសទាំងពីរកម្ពុជា- ឥណ្ឌុនេស៊ី ឲ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម ក៏បានមានប្រសាសន៍អំពីដំណើរការនៃការប្រព្រឹត្តទៅ និងតួនាទីភារកិច្ចរបស់ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំណើរការចាប់តាំងពីព្រឹទ្ធសភា នីតិកាលទី១ ទី២ រហូតដល់ព្រឹទ្ធសភា នីតិកាលទី៣ ដែលបានអនុវត្តច្បាប់ជាច្រើនសម្រាប់បម្រើផលប្រយោជន៍ ជាតិ និងប្រជាពលរដ្ឋ។

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦