គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តសន្តិសុខារាម ហៅវត្តក្របៅ នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
2014-05-14 17:00:00

សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា នៅវត្តសន្តិសុខារាម ហៅវត្ត ក្របៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរ ខេត្តគ្រប់លំដាប់ថ្នាក់ ព្រមទាំងព្រះសង្ឃ គណៈកម្មាធិការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តសន្តិសុខារាម ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ ។នាក្នុងឱកាសនោះដែរ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពីធីរាប់បាត្រព្រះសង្ឃចំនួន ១០០អង្គ ដើម្បីឧទ្ទិសនូវមហាកុសលទាំងអស់នេះជូនចំពោះបុព្វការិជនមាន មាតាបិតា ជីដូនជីតា និងញ្ញាតិការ ទាំងប្រាំពីរសន្តាន ជាពិសេសដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ញ៉ែម សឿន ដែលបានទទួលមរណៈកាលទៅកាន់ លោកខាងមុខ សូមឲ្យទទួលអនុមោទនានូវមហាកុសលនេះ ឲ្យទៅសោយសុខក្នុងសុគតិភពកុំបីខាន។ ហើយសូម មហាកុសលនេះ ជូនចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ប្រកបដោយសុខមាល ភាពល្អ បិរបូរ៍ ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបានស្ថិតនៅជាមគ្គុទ្ទេសក៍ប្រកបដោយព្រហ្មវិហារធ៌ម ដឹកនាំមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូរសប្បាយរុងរឿងតរៀងទៅ។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦