គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិកាដ្ឋានព្រឹទ្ធសភា រៀបចំពិធីបុណ្យសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ និងសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
2014-04-11 08:16:24

នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ្២០១៤ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុ ប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ និង សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨ ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ក្នុងឱកាសនោះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ក៏បានប្រគេនទេយ្យទាន ជូនព្រះសង្ឃចំនួន០៩អង្គ ដោយក្នុងមួយអង្គៗទឹកក្រូច០១កេស ទឹកបរិសុទ្ធ០១កេស ស្លាដក០១ និងបច្ច័យមួយចំនួន ដោយឡែកក្រុមសិល្បៈសម្តែងរបាំត្រុដិទទួលបានអង្ករចំនួន ០៥បាវ និងថវិកា១.០០០.០០០រៀល(មួយលានរៀល)៕

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦