គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញនាំយក ទេយ្យទាននិងបច័្ចយប្រគេនព្រះសង្ឃ ស្ថិតក្នុងវត្តប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
2014-04-07 03:38:31



ដោយមានទឹកចិត្តសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារបាននាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ ព្រះសង្ឃ និងជូនមនុស្សចាស់ជរាក្នុងវត្តប្រាំបីមុំ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ ។
ក្នុងពិធីនេះដែរក៏មានការបង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនញាតិការទាំងប្រាំពីរសន្តានជាពិសេសសព លោកឪពុក ទេព ង៉ែត និងអ្នកម្តាយ អោក ឃឹង និងលោកជំទាវ ភូ ធៀន ដែលបានចែកឋានទៅកាន់ បរមលោកឲ្យមកទទួលនូវផលទានដែលកូនចៅបានប្រារព្ធជូននាពេលនេះផងដែរ ។
នាឱកាសនេះ ឯកឧត្តម ទេព ងន និងក្រុមគ្រួសារ បានប្រគេនបច្ច័យចំនួន ១,០០០ដុល្លារ និង៤០ម៉ឺនរៀល ដល់វត្តប្រាំបីមុំ សម្រាប់ចូលរួមកសាងព្រះវិហារថ្មី និងអង្គរ០៧បាវ, មី០៧កេស, ទឹកក្រូច ០៧កេស, ទឹកសុទ្ធ ០៧កេស, ត្រីខ ០៥យួរ ព្រមទាំង តែ ស្ករ សម្រាប់ប្រើប្រាស់ក្នុងវត្តផងដែរ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦