គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
2013-06-12 00:25:13

ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា រាយការណ៍ជូនអង្គប្រជុំ ស្តីពីការ​ពិនិត្យ និង សម្រេចលើសំណើរ​របស់គណៈកម្មការ​ទី៦​ព្រឹទ្ធសភា សុំ ដាក់សេចក្តីស្នើច្បាប់ ស្តីពី​ការប្រឆាំងចំពោះ​ការមិនទទួល ស្គាល់​ឧក្រិដ្ឋ​​កម្មដែលប្រព្រឹត្តឡើង​ក្នុង​រយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ ទៅក្នុងរបៀប​វារៈនៃ​សម័យប្រជុំលើកទី៣    ព្រឹទ្ធសភា នីតិកាលទី៣។

ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា រាយការណ៍ជូនអង្គប្រជុំស្តីពីការពិនិត្យ និងសម្រេចលើ សំណើរ​របស់​គណៈកម្មការទី៧ ព្រឹទ្ធសភា សុំ​ដាក់សេចក្តី ព្រាងច្បាប់ ស្តីពី​ការអនុម័តយល់ព្រមលើ​ពិធីសារទី២ឆ្នាំ ១៩៩៩នៃអនុសញ្ញាទីក្រុង​ឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារ សម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះ​ប្រដាប់​អាវុធទៅក្នុងរបៀប វារៈ នៃសម័យប្រជុំលើកទី៣ព្រឹទ្ធសភា​នីតិកាលទី៣។

ឯកឧត្ដម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា​មានមតិយោបល់លើសេចក្ដីព្រាងច្បាប់ ឯកឧត្ដម ជា ជេដ្ឋ ប្រធាន គណៈកម្មការទី២ ព្រឹទ្ធសភា​មានមតិយោបល់លើសេចក្ដីព្រាងច្បាប់
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ០៨:០០ព្រឹក នៅសាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍  វិមានរដ្ឋចំការមន

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
ខ្លឹមសារទាំងស្រុងនឹងជម្រាបជូននាពេលក្រោយ

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦