គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម័យប្រជុំលើកទី៣ នីតិកាលទី៣ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣
2013-05-22 00:26:21

ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តម សាយ ឈុំ ប្រធានស្តីទី ព្រឹទ្ធសភា​ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង៨ព្រឹក   នៅសាលប្រជុំពេញអង្គព្រឹទ្ធសភា វិមានរដ្ឋចំការមន​

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អានសេចក្តីសម្រេចទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី

សមាជិកព្រឹទ្ធសភាថ្មីទាំងប្រាំពីររូបៈ លោកជំទាវ លី នារី, ឯកឧត្តម ចេប គីមអ៊ាង, លោកជំទាវ ឡាយ បូនី, ឯកឧត្តម សោ ចាន់ដេត, ឯកឧត្តម យូ ស៊ាងហេង, ឯកឧត្តម សេង ម៉ារឌី, ឯកឧត្តម សួន វ៉ាន់ឡេង

ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា អានរបាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាពការងារព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២  និងលើកទី៣ នៃនីតិកាលទី៣

ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា រាយការណ៍ជូនអង្គប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងច្បាប់ស្តីពីសហគមន៍ កសិកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារបន្ថែមណាហ្គោយ៉ា-កូឡាឡំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតទៅ នឹងពិធីសារកាតាហ្សេណាស្តីពីជីវសុវត្ថិភាព

ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលបំភ្លឺលើសេចក្តីព្រាងច្បាប់សមាគមន៍កសិកម្ម

ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា រាយការណ៍ ជូនអង្គប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ២៤៧ មាត្រា៣៦៨ មាត្រា ៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងរាជរដ្ឋាភិបាលចូលបំភ្លឺលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ២៤៧ មាត្រា៣៦៨ មាត្រា ៣៧២ និងមាត្រា៣៨២ នៃក្រម នីតិវិធី ព្រហ្មទណ្ឌ

ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា រាយការណ៍ជូនអង្គប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖      ១-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិ
 អាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការ 
ដឹកជញ្ជូនតាមផ្លូវសមុទ្រ ២-កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការសម្រួលការដឹកជញ្ជូនអន្តររដ្ឋ ៣-ពិធីសារទី៦ ស្តីពីស្ថានីយ៍ព្រំដែន ផ្លូវដែក និងស្ថានីយ៍ប្តូរខ្សែរថភ្លើង

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលចូលបំភ្លឺលើសេចក្តីព្រាងច្បាប់ទាំងបី

ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត​ ទេសរដម្ឋន្ត្រីរដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងរាជរដ្ឋាភិបាល ចូលបំភ្លឺលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើពិធីសារបន្ថែមណាហ្គោយ៉ា-កូឡាឡំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតទៅ នឹងពិធីសារកាតាហ្សេណាស្តីពីជីវសុវត្ថិភាព

រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
លទ្ធផលសម័យប្រជុំៈនាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦