គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម ប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យក្រុមសមាជិកាព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម
2013-03-07 10:49:28

កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមសមាជិកាព្រឹទ្ធសភាដឹកនាំដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ទី៥ និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម ក្នុងឱកាសអបអរសាទ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០២ នៅ​គេហដ្ឋាន​សម្តេច។សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន សម្តែងនូវការរីករាយយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ក្រុមសមាជិកាព្រឹទ្ធសភា ដែលបានចូលជួបសម្តែងការគួរសម សម្តេច ក្នុង​ឱកាសអបអរសាទទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០២​។ ហើយសម្តេចក៏បានជូនពរដល់ក្រុមសមាជិកា ព្រឹទ្ធសភាទាំងអស់ ឲ្យជួបតែសុខភាពល្អ ដើម្បីជា ស្នួលក្នុងការ​ចូល​​រួម​ពិនិត្យ និងឲ្យយោបល់លើសេច​ក្តី​ព្រាងច្បាប់ ឬ​សេចក្តីស្នើច្បាប់ និង​បញ្ហាផេ្សងៗ ដែលរាជរដ្ឋាភិបាលបាន​តាក់តែងឡើង និងរដ្ឋសភាបានបញ្ជូនមក​ព្រឹទ្ធសភា​ពិនិត្យ​​​ និង​ឲ្យ​យោបល់ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦