khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញចុះជួប និងឈ្វេងយល់អំពីសភាពការណ៍ថ្មីៗជាមួយថ្នាក់ដឹកនាំខេត្តកោះកុង
     
    ចែករំលែក ៖

    ដើម្បីស្វែងយល់ និងទទួលបានព័ត៌មានអំពីសភាពការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម អមដំណើរដោយលោកជំទាវ ម៉ែនស៊ុន ម៉ុងឫទ្ធី បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកោះកុង ដឹកនាំដោយលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកោះកុង។
    នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ចុះមកជួបនាពេលនេះ គឺដើម្បីទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងផលប៉ះពាល់នៅក្នុងខេត្ត ដែលបណ្តាលមកពីសមរភូមិព្រំដែនកម្ពុជា-ថៃ ក្នុងក្របខណ្ឌរបស់ខេត្ត ស្ថានភាពនៃប្រជាជនភៀសសឹក និងការដោះស្រាយរបស់អាជ្ញាធរខេត្តកន្លងមក ស្ថានភាពពលករត្រឡប់មកពីប្រទេសថៃវិញ និងការជួយជ្រោមជ្រែង រួមទាំងការផ្តល់ការងារ ការជួយឧបត្ថម្ភគាំទ្រកងទ័ពសមរភូមិមុខ បញ្ហាប្រឈមផ្សេងៗទៀត និងការងារចំពោះមុខដែលត្រូវបន្តដោះស្រាយតាមសមត្ថកិច្ច និងតាមលទ្ធភាពជាក់ស្តែង ព្រមទាំងរៀបចំរបាយការណ៍អំពីលទ្ធផលនៃដំណើរចុះបំពេញការងារនៅខេត្តកោះកុងនេះ ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
    បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នារួចមក ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងបានអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត សូមបន្តធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដើម្បីបន្តរក្សាស្មារតីសាមគ្គីភាព ឯកភាពជាតិ ការពារសន្តិភាព ដែលបានមកដោយលំបាកតាមរយៈការធ្វើពលីកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តាមិនអាចខ្វះបានក្នុងកិច្ចការពារឯករាជ្យភាព អធិបតេយ្យជាតិ បូរណភាពដែនដី វិបុលភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានក្រុម បានឧបត្ថម្ភថវិកាចំនួន៥០០០ដុល្លារអាម៉េរិក និងសមាជិក សមាជិកាក្រុម៨រូប ក្នុងម្នាក់ៗ ១,០០០,០០០រៀល សម្រាប់ចូលរួមក្នុងការសាងសង់លេនដ្ឋានជូនកងទ័ពឈរជើងជួរមុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាលជូនមន្រ្តី ស្តីពី ការរៀបចំតាក់តែងលិខិតរដ្ឋបាល និងកិច្ចការលេខាធិការ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូជំរុញវិនិយោគជប៉ុនលើកទី៥ ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញសួរសុខទុក្ខលោកស្រី ខ្លូត វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងសែន កំពុងសម្រាកព្យាបាលជំងឺ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះសួរសុខទុក្ខ​សំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ក្នុងខេត្តកំពត
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា