khmer eng
  • ឯកឧត្ដម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បាន​អញ្ជើញ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​ឯកឧត្តម អោម ហាក់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយ​មានជ័យ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា លោកជំទាវ នួម សុភ័ណ ឯកឧត្តម អុី ឡុង តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្តបន្ទាយមានជ័យ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អោម ហាក់ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៩:១១នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    សូមបញ្ជាក់ ៖ សពឯកឧត្តម អោម ហាក់ នឹងត្រូវដង្ហែទៅកាន់ភូមិតានី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញជូនដំណើរគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញ
    thumbnail
     
    នៅសាលប្រជុំគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមេសា ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្រ្ទផល ប្រធាន
    thumbnail
     
    ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ជួបប្រជុំជាមួយគណៈកម្មការទី១០ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន រៀបចំពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី១៣
    thumbnail
     
    ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន