khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានទទួលស្វាគមន៍អមដំណើរ គណ:ប្រតិភូព្រះបរមរាជ វាំង ដឹកនាំដោយសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ១០ រោច ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា រួមជាមួយ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បានទទួលស្វាគមន៍អមដំណើរ គណ:ប្រតិភូព្រះបរមរាជ វាំង ដឹកនាំដោយសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពស់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់ បាននាំយកនូវព្រះរាជអំណោយរបស់ព្រះអង្គ យកទៅចែកជូន លោកតាលោក យាយ ដែលមានអាយុ ៨០ឆ្នាំឡើងទៅ រស់នៅក្នុងឃុំទាំង៥ នៃស្រុកជលគិរី ចំនួន៤៦៥ នាក់ ស្ត្រី២៩០នាក់ នៅក្នុងបរិវេណសាលាស្រុកជលគិរី។ ព្រះរាជអំណោយសម្រាប់ម្នាក់ៗ ទទួលបានមាន អាវយឺត១ អាវរងារ ១ អង្ករមួយបាវ ៥០ គ.ក ក្រណាត់ស ៤ម៉ែត្រ ម៉ាស ១០បន្ទះ មី ២កេស ត្រីខ១០កំប៉ុង ឃីត ១ (មុង១ ភួយ១ សារុង១ ក្រមា១ )និងថវិកា ២០ ម៉ឺនរៀល។ មានប្រសាសន៍ ក្នុងពិធីនោះសម្ដេចបានពាំនាំនូវការនឹករឭក និងការសួរសុខទុក្ខពីហ្លួងម៉ែ និងព្រះករុណាព្រះមហាក្សត្រនៃយើង លើកឡើង ពីតួនាទី និងគុណសម្បត្តិមនុស្សចាស់សម្រាប់មនុស្សជំនាន់ក្រោយ និងសង្គមជាតិ។ សម្ដេចបានរំលឹកពីសមិទ្ធផលដែលជាព្រះរាជអំណោយតាំងពីព្រះបរមរតនកោដ្ឋ ហ្លួងម៉ែ និងព្រះមហាក្សត្របច្ចុប្បន្នសម្រាប់មូលដ្ខាននេះមានដូចជា វត្តអារាម ស្រះទឹក អគារសិក្សា ។ល។ ចុងក្រោយសម្ដេចបានផ្ដាំផ្ញើដោយសុំឱ្យលោកតាលោកយាយយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងកូនចៅ ដោយទម្លាប់អនុវត្តតាមវិធានសុខាភិបាល ៣ កុំ និង៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវ ដែលកំពុងតែរាតត្បាតគ្រប់ទីកន្លែង។ បន្ទាប់មកទៀតគណ:ប្រតិភូបានអញ្ជើញទៅពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នងពីរជាន់មាន ១០ បន្ទប់ទីចាត់ការ និងបណ្ណាល័យមួយខ្នងដែលជាព្រះរាជអំណោយព្រះមហាក្សត្រ នៅវិទ្យាល័យប្រពៃគិរី របស់ស្រុកជលគីរីសម្រាប់ឱ្យកូនចៅរស់នៅមូលដ្ឋាននេះបានរៀនសូត្រ និងជូនថវិកាមួយចំនួនដល់ក្រុមជាង កម្លាំងការពារ ក្រុមប្រឹក្សឃុំ….។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា អាន គឹមសាយ ត្រូវជាបងស្រីបង្កើតឯកឧត្តម អាន ហេ អតីតអ្នកតំណាងរាស្ត្រខេត្តកែប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញកាន់បិណ្ឌវេនទី៥ និងប្រគេនចង្ហាន់ បច្ច័យគ្រប់ព្រះអង្គ និងបច្ច័យសម្រាប់កសាងមួយចំនួន ស្ថិតនៅវត្តក្ដីចារ្តិ៍ 
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ប៊ុន ស៊ី ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម កុក អាន សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព
    thumbnail
     
    លោកជំទាវ មាន សំអាន បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តវាលស្បូវ ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
    thumbnail
     
    ឯកឧត្តម យ៉ង់ សែម អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៤៧ នៅប្រទេសAngola