khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធស្រុកអូរយ៉ាដាវ និងអាជ្ញារច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុក និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដឹកនាំដោយលោក ហេងប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ ដើម្បីឈ្វេងយល់អំពីសកម្មភាពការងារទូទៅរបស់ស្រុក ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន ការអភិវឌ្ឍលើវិស័យនានា ព្រមទាំងបានចុះពិនិត្យមើលសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិ អន្តរជាតិ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចភក្តី សាយ ឈុំ និងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្ងៃទី១
    thumbnail
     
    កិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) ត្រូវបានបញ្ចប់
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ជាសមាជិកក្រុមការងារទទួលបន្ទុកសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង(APF) តំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកAPF បានធ្វើមាតុភូមិនិវត្តន៍ដល់មាតុប្រទេសវិញ
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទ៨ បានរួបរួមគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅកាន់វត្តសុវណ្ណជលសារ
    thumbnail
     
    ឯកឧត្តម ឈិត គឹមយាត និងលោកជំទាវ មុំ សណ្តាប់ តំណាងគណៈប្រតិភូសភាកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសហការក្នុងតំបន់ និងគណៈកម្មការសេចក្តីព្រាង ក្នុងអំឡុងកិច្ចប្រជុំ APPF-31