khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាភូមិភាគទី៨ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាព លោកជំទាវខៀវ សុីណា ជា ចាន់តូ ដោយមានសមាសភាពថ្នាក់ដឹកនាំជាស្ត្រីអញ្ជើញចូលរួម រួមមាន៖ លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកាក្រុមប្រឹក្សាទាំង៩ក្រុង/ស្រុក លោកស្រីអភិបាលរងទាំង៩ ក្រុង/ស្រុក លោកស្រីមេឃុំ សមាជិកាក្រុមប្រឹក្សាទាំង៨១ ឃុំ/សង្កាត់ លោកស្រីប្រធានការិយាល័យនារីទាំង៩ ក្រុង/ស្រុក លោកស្រីទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ ឃុំ/សង្កាត់ សរុបចំនួន២០៣នាក់ នាឱកាសនោះលោកជំទាវបានប្រគល់វត្ថុអនុស្សាវរីយ៍ និងតេស្តរហ័ស ដែលជាអំណោយរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ឃុំ/សង្កាត់ទាំង៨១ ដោយក្នុងមួយឃុំៗទទួលបាន៥ប្រអប់ ស្ថិតនៅសាលប្រជុំសំបូរព្រៃគុក សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខីនិងមន្ត្រីអមគណ:កម្មការពិសេសនៃសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានីតិកាលទី៤ បានចូលទៅបំភ្លឺតាមការអញ្ជើញរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានីតិកាលទី៤
    thumbnail
     
    ឯកឧត្តម ខៀវ មុត បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំរវាងព្រះអង្គព្រះចៅអធិការវត្ត និងគណៈកម្មការ អាចារ្យវត្ត អង្គជុំមានលក្ខណ៍ (បាខុង) 
    thumbnail
     
    លោកជំទាវ ចឹក ហេង បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ
    thumbnail
     
    លោកជំទាវ ចឹក ហេង បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំរីករាយ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ