khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ប្រជុំត្រៀមមានយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីរសៀល នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងចំនួន ០៧ ៖
    ១-សេចក្ដីព្រាងស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ។
    ២-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល
    នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនខ្មែរ អេឡិចទ្រីខល ផៅវ័រ សម្រាប់គម្រោង
    អភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្ដាល អានុភាព៧០មេហ្គាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោង
    អភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព១០០មេហ្គាវ៉ាត់ ខេត្តកោះកុង ។
    ៣-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល
    នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោង
    អភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៨០
    មេហ្គាវ៉ាត់ ខេត្តព្រៃវែង ។
    ៤-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល
    នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍ
    ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០ មេហ្គាវ៉ាត់
    ខេត្តពោធិ៍សាត់ ។
    ៥-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល
    នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍ
    ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៦០មេហ្គាវ៉ាត់
    ខេត្តស្វាយរៀង ។
    ៦-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល
    នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍ
    ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៦០មេហ្គាវ៉ាត់
    ខេត្តកំពង់ឆ្នាំង ។
    ៧-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល
    នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ទឹង មេទឹក ហាយដ្រូផៅវ័រ សម្រាប់គម្រោង
    អភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០ មេហ្គាវ៉ាត់ ខេត្តកោះកុង
    និងដើម្បីត្រៀមចាត់តំណាងឡើងមានយោបល់ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាពេលខាងមុខ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះទៅឃុំ ព្រះប្រឡាយ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បី ជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ យុវជនឃុំ ប្រធាន អនុប្រធាន និងសមាជិកភូមិ ចំនួន២
    thumbnail
     
    ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញទៅចុះជួបពិភាក្សាការងារ និងសំណេះសំណាលសួរសុខទុក្ខ ចំពោះជីវភាពរស់នៅដល់បងប្អូនកងទ័ព
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី ឡេង បានអញ្ជើញនាំយកសម្ភារៈ ឧបករណ៍សម្រាប់បម្រើឲ្យការងារថែរក្សាសុខភាពជូនប្រជាពលរដ្ឋផ្តល់ជូនមណ្ឌលសុខភាពជាច និងសាលាឃុំជាច នៅ ឃុំជាច ស្រុកកំចាយមារ ខែត្តព្រៃវែង
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រពលរដ្ឋឃុំគោកត្រប់ បានចំនួន ២១៥នាក់