khmer eng
  • លោកជំទាវ រត្ន ឆវីលក្ខណ៍ បានដឹកនាំកិច្ចប្រជុំអង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សប្បទាវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៤៥នាទី នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា លោកជំទាវ រត្ន ឆវីលក្ខណ៍ ប្រធានគណៈកម្មការត្រួតពិនិត្យ និងជាអគ្គាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំអង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សប្បទាវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានរបៀបវារៈដូចខាងក្រោម៖
    ១.ពិនិត្យ ពិភាក្សាលើរបាយការណ៍ស្តីពី ប្រតិបត្តិការគ្រប់គ្រងចំណូល-ចំណាយចរន្តសាច់ប្រាក់ ប្រចាំនព្វមាស(៩ខែ) ឆ្នាំ២០២៣ របស់អង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សប្បទាវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
    ២.ពិនិត្យ និងពិភាក្សាករណីមន្ត្រីផ្ទេរចេញ ចូលក្នុងក្របខ័ណ្ឌ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
    ៣.ពិនិត្យ និងពិភាក្សាករណីមន្រ្តីដែលបានដាក់នៅក្រៅក្របខ័ណ្ឌដើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សិក្ខាកាមមកពីសភាថៃ ឡាវ និងកម្ពុជា អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីព្រឹទ្ធសភាកម្ពុជា
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ជូន លោក ម៉ែន ខែមវរៈ ព្រមទាំងក្រុមគ្រួសារ
    thumbnail
     
    ឯកឧត្តម ទឹម ផន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
    thumbnail
     
    លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័ន ស្ដីពីអត្រានុកូលដ្ឋាន និងការចុះសំបុត្រកំណើតនៅកម្ពុជា
    thumbnail
     
    គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង