ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះពិនិត្យការសាងសង់ផ្លូវ តភ្ជាប់ពីឃុំសែនដី ឆ្ពោះទៅឃុំស្គុះ ស្រុកសំរោងទង និងចុះពិនិត្យស្រះទឹក នៅខេត្តកំពង់ស្ពឺ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសសំណង់ និងកសិកម្ម ពិនិត្យជំរុញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រវែង៣គីឡូម៉ែត្រ តភ្ជាប់ពីឃុំសែនដី ឆ្ពោះទៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងបានចុះពិនិត្យស្រះទឹកមួយកន្លែង ដែលបានជីករួចរាល់លើផ្ទៃដី១០,០០០ម៉ែត្រការ៉េ ដែលអាចស្តុបទឹកបានសម្រាប់ប្រើប្រាស់នៅរដូវប្រាំងប្រមាណជា៣០,០០០ម៉ែត្រគូប ស្ថិតនៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ