




នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្រុមទីប្រឹក្សាឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា ដែលមានឯកឧត្តម ជា សុក្រវុឌ្ឍី ឯកឧត្តម អ៊ុក សុទ្ធសេន ឯកឧត្តម នេត សេរី ឯកឧត្តម ឌូង សុជាតិ ឯកឧត្តម មាស ដេត ឯកឧត្តម និនសុទ្ធីវង្ស និងក្រុមជំនួយការខុទ្ទកាល័យរបស់ឯកឧត្តម បានអញ្ជើញប្រគល់អណ្តូងទឹកចំនួន៣កន្លែង សម្ភារៈនិងស្បៀងមួយចំនួនជូនដល់វីរកងទ័ពនៅក្នុងកងពលលេខ៣ប្រចាំនៅខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូ បានពាំនាំប្រសាសន៍សួរសុខទុក្ខដល់បងប្អូនវីរកងទ័ពជួរមុខទាំងអស់ពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ចំពោះមេបញ្ជាការ បងប្អូនកូនក្មួយ វីរកងទ័ពទាំងអស់នៅសមរភូមិមុខ និងគោរពជូនសព្ទសាធុការពរដល់បងប្អូនវីរកងទ័ពទាំងអស់សូមទទួលបានជ័យជម្នះក្នុងការការពារទឹកដីមាតុភូមិកម្ពុជា និងសូមជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា