




នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ មុំ សណ្ដាប់ សមាជិកក្រុមសមាជិកាព្រឹទ្ធសភា តំណាងលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជេីញចូលរួមពិធីបុណ្យសពឧបាសិកា លឹម អេងលាន ត្រូវជាបងស្រីបង្កើតរបស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា និងឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា។
ឧបាសិកា លឹម អេងលាន បានទទួលមរណភាពនៅសាធារណរដ្ឋបារាំង នាថ្ងៃពុធទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:៥០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា