








នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកគណ:កម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យទាន ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពោធិព្រះបាទ ហៅវត្តច្បារអំពៅ នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងនោះមានជូនជាថវិកាដល់អាចារ្យ និងយាយជីផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា