ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ អញ្ជេីញនាំយក​ទៀន​ចំណាំព្រះវស្សា​ បច្ច័យ​ គ្រឿង​ឧបភោគ​ បរិភោគ ទៅប្រគេន​ព្រះសង្ឃនៅវត្ត​តំណាក់ស្តេច​ ក្នុងខេត្ត​កំពង់​ស្ពឺ​
 
ចែករំលែក ៖

នាថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧​ និងលោកជំទាវ​ ព្រមទាំងកូនចៅ​ ​​ក្រុមការងារ​ក្រោមឱវាទ​ រួមទាំងពុទ្ធបរិស័ទ​ចំណុះជេីង​វត្ត​​ បានអញ្ជេីញនាំយក​ទៀន​ចំណាំព្រះវស្សា​ បច្ច័យ​ គ្រឿង​ឧបភោគ​ បរិភោគ ទៅប្រគេន​ព្រះសង្ឃ​ដែលគង់ចាំ​ព្រះវស្សា​នៅវត្ត​តំណាក់ស្តេច​ ឃុំ​ពេជ្រ​មុន្នី​ ស្រុកគងពិសី​ ខេត្ត​កំពង់​ស្ពឺ​។ សូមរំលឹកផងដែរ​ កាលពីបីឆ្នាំ​មុន ឯកឧត្តមបណ្ឌិតបានជួយ​សាងសង់​ផ្លូវ​ចុះពី​ព្រះវិហារ​ ឆ្ពោះទៅកាន់​ទំនប់ទឹក​នៅខាងកេីតវត្ត​ ហេីយឆ្នាំ​នេះព្រះចៅអធិការវត្តបានសុំ​បិណ្ឌ​បាតផ្លូវ​មួយ​ខ្សែ​ខាងលិចបត់មក​ខាងជេីងវត្តបន្ថែមទៀត​។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ