ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ចុះជួបសំណេះសំណាល និងពិភាក្សាការងារនៅសង្កាត់កោះដាច់
 
ចែករំលែក ៖

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ព្រមទាំងលោកជំទាវ មុំ សណ្ដាប់ និងឯកឧត្តម ង៉ែត ចដ្ដាវី ជាសមាជិក បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកចៅសង្កាត់កោះដាច់ គណៈកម្មការអាចារ្យវត្តក្រពុំពេជ្រ លោកនាយកស្ដីទី និងគណៈកម្មការសាលាបឋមសិក្សាកោះដាច់ ព្រមទាំងតំណាងអាណាព្យាបាលសិស្ស។
កិច្ចជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពី គម្រោងសាងសង់អគារសិក្សាថ្មី១ខ្នង និងកំណត់កាលបរិច្ឆេទរៀបចំពិធីបុណ្យផ្ការស្មីសាមគ្គី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៦ ក្នុងបរិវេណវត្តក្រពុំពេជ្រ (សង្កាត់កោះដាច់) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាពេលខាងមុខនេះ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ