ព្រឹទ្ធសភាកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានដ៏សាហាវយង់ឃ្នង និងខុសច្បាប់ ដែលបង្កឡើងដោយកងទ័ពថៃ មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារយ៉ាងខ្លាំងក្លា និងដោយឥតរើសមុខ ដោយប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ យន្តហោះចម្បាំងប្រភេទ F-16 និង T-50TH ព្រមទាំងអាវុធដទៃទៀត មកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ របួស ភៀសខ្លួន និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រាសាទបុរាណ ទ្រព្យសម្បត្តិរដ្ឋ និងបរិស្ថាន
អត្ថបទពាក់ព័ន្ធ