លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
 
ចែករំលែក ៖

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖
១. ពិនិត្យពិភាក្សាលើរបាយការណ៍កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ ដើម្បីសរុបមតិយោបល់ ជាលើកចុងក្រោយ បន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល។
២.ជូនរបាយការណ៍របស់គណៈកម្មការទី៦ អំពីការពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ខាងលើ ដើម្បីចែកជូនគណៈកម្មាធិការអចិន្ត្រៃយ៍។
៣-ផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា  នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទាប់ប្រជុំគណៈកម្មការទី៦។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ