



នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធឧបាសក សៅ វ៉ន ត្រូវជាឪពុកបង្កេីតរបស់ ឯកឧត្តម សៅ វណ្ណសិរីវុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៦:៣០នាទីព្រឹក ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន