

















នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នៅខេត្ត Ben Tre នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញពិនិត្យដំណើរការរោងចក្រផលិតជីធម្មជាតិ និងអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន HIEP THAN CROUP ជាក្រុមហ៊ុនដែលមានបច្ចេកទេស និងបទពិសោធន៍ផលិតជីធម្មជាតិជាង២០ឆ្នាំ និងមានរោងចក្រចំនួន៣កន្លែង។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីរិះរកគ្រប់មធ្យោបាយក្នុងការគាំទ្រផ្នែកបច្ចេកទេសយកទៅផលិតជីធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា