ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ប្រជុំផ្ទៃក្នុង ដើម្បីត្រៀមមានយោបល់ក្នុងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងត្រៀមមានយោបល់ក្នុងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ លើសេចក្តីព្រាងច្បាប់ស្តីពី៖
១-ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
២-ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសិទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ។
៣-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីស្តីពីការការពារទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ ។
៤-វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ។
៥-ផ្សេងៗ

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦…៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ