ឯកឧត្តម លី សារី អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី​ ការពង្រឹងតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ និងគោលជំនឿអ៊ិស្លាម​ នៅខេត្តកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី​ ការពង្រឹងតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ និងគោលជំនឿអ៊ិស្លាម នៅសាលប្រជុំគណៈអុីមាំខេត្តកំពត ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ ខេត្តកំពត ដោយមានសិក្ខាកាមមកពីខេត្តកំពត ខេត្ត​កែប ក្រោមជំនួយឧបត្ថមរបស់សប្បុរសជនប្រទេសម៉ាឡេសុី ដែលបានធ្វើការសហការជាមួយគណៈអុីមាំខេត្តកំពត​។​ កម្មវិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៊ិស្លាម ខេត្ត​ ក្រុង​ ស្រុក ម្ចាស់ជំនួយមកពីប្រទេសម៉ាឡេសុី ជំទប់ទី១​ឃុំត្រពាំងសង្កែរ និងអាជ្ញាធរមូលដ្ឋានផងដែរ។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ