ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានពិនិត្យ ពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួន៤ ដើម្បីត្រៀមមានយោបល់ក្នុងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និងប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ និងទី៦ នៃព្រឹទ្ធសភា ដើម្បីបូកសរុបយោបល់ និងអនុម័តរបាយការណ៍ជាលើកចុងក្រោយ
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានក្រុម ដើម្បីពិនិត្យពិភាក្សា និងត្រៀមមានយោបល់ក្នុងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និង ប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ និងទី៦ នៃព្រឹទ្ធសភា ដើម្បីបូកសរុបយោបល់ និងអនុម័តរបាយការណ៍លើសេចក្តីព្រាងច្បាប់ស្តីពី៖ (១) ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (២) ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសិទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (៣) ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីស្តីពីការការពារទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ (៤) វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និង (៥) ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ប្រភពខ្លឹមសារ៖ ការិ.ជំនួយគណៈកម្មការទី៥
ប្រភពរូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ