តបតាមសំណូមពរ និងតម្រូវការចាំបាច់របស់វរៈការពារព្រំដែនលេខ៧០១ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទេព ចរិយា បាននាំយកអំណោយរបស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ទៅប្រគល់ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវ នៃវរៈសេនាតូចការពារព្រំដែនគោកលេខ៧០១ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយមានជ័យ ខេត្តស្ទឹងត្រែង។ អំណោយទាំងនោះរួមមាន -ទូកសម្រាប់ដឹកកងកម្លាំងល្បាតតាមព្រំដែន ចំនួន០២គ្រឿង -ធុងទឹកចំណុះ ៣០០០លីត្រ ចំនួន១០ -សង័្កសីចំនួន ១៥០សន្លឹក ដេីម្បីឱ្យអង្គភាពបែងចែកតាម ប៉ុស្តិ៍ ប្រចាំការតាមខ្សែព្រំដែនកម្ពុជា -ឡាវ