






ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា ISC និងសហការី ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសំខាន់ៗ ពាក់ព័ន្ធនឹងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers’ Conference- ISC) លើកទី២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២៦-២៨ ខែសីហា ខាងមុខនេះ ។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា វិមានសាមគ្គីភាព នារសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ប្រភព៖ នាយកដ្ឋានព័ត៌មាន