ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តអូរសោម
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣ ខុទ្ទកាល័យឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញនាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តអូរសោម ស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៩។
នាឱកាសនោះ ក្រុមការងារក៏បាននាំយកអំណោយរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ចែកជូនគ្រួសារក្រីក្រចំនួន ០៥គ្រួសារផងដែរ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ