khmer eng
  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញចូលជូនពររឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី នាយិកាខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញចូលជូនពរឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នឹងឈានមកដល់នាពេលខាងមុខ។
    ក្នុងឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃខុទ្ធការឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា លោកជំទាវនាយិកា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្ទសារធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តមអនុប្រធានទី១ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យ​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ គោរពជូន​
    thumbnail
     
    សារលិខិតជូនពររបស់ឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទី​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូ​ន ឯកឧត្តម ស្រ៊ី ថាមរុង្គ​ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសក្នុងឱកាសសង្ក្រាន្តខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០​
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញនាំយកទេយ្យទានប្រគេនព្រះចៅអធិការចំនួន៤វត្ត ក្នុងខេត្តកំពង់ធំ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមគ្រួសារ ចំពោះមរណភាព លោកជំទាវ ថៃ អុឹងខាហ៊ាង ត្រូវជាម្តាយក្មេករបស់ឯកឧត្តម ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០០:៥៨នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី និងលោកជំទាវ អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​សពភរិយា​លោក​ឧកញ៉ា​ ថៃ​ ទីណូ​