ឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម André REICHARD
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅព្រឹទ្ធសភាបារាំង ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បាន​ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម André REICHARDT អនុប្រធានក្រុមសភាជាតិ បារាំងនៃសភាប្រើភាសាបារាំង ជាសមាជិកក្រុមស្រាវជ្រាវហ្រ្វង់កូហ្វូនី និងជាអនុប្រធានគណៈកម្មការកិច្ចការអឺរ៉ុប ព្រមទាំង​​ជាលេខាគណៈកម្មការច្បាប់រដ្ឋធម្មនុញ្ញ នីតិកម្ម ការបោះឆ្នោត បទបញ្ជាផ្ទៃក្នុង និងរដ្ឋបាលទូទៅនៃព្រឹទ្ធសភាបារាំង លើប្រធានបទស្តីពីការតែងតាំង ការប្រព្រឹត្តទៅ និងសកម្មភាពនានានៃក្រុមសភាជាតិបារាំងនៃសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie-APF)។

ប្រភព៖ ខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ