គណៈប្រតិភូគណៈកម្មការទី៨ និងទី៩នៃព្រឹទ្ធសភា ព្រមទាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦  អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦  គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦  ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុម ព្រមទាំងគណៈកម្មការទី៩ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា នៅបុរី ជីប ម៉ុងលែន ៦A ផ្ទះលេខ២៦ ផ្លូវលេខ៣៩ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម ទឹម ផន បានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:៤៥នាទីព្រឹកក្នុងជន្មាយុ៧៦ឆ្នាំដោយរោគាពាធ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ