ឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Hilarion ETONG ប្រធាន APF
នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងជាអនុប្រធានសភាប្រើភាសាបារាំង (APF) បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Hilarion ETONG ប្រធាន APF នៅទីស្នាក់ការសភាប្រើភាសាបារាំង។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចប្រជុំរបស់គណ:អចិន្ត្រៃយ៍ (Le Bureau) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកាន់ធើ ប្រទេសវៀតណាម នៅខែកុម្ភៈ ឆ្នាំ២០២៥ និងកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងប៉ារីស នាខែកក្កដាឆ្នាំក្រោយ។
ប្រភព៖ ខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា