ឯកឧត្តម ប្រាក់ សុខុន អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបំពេញទស្សនកិច្ចការងារនៅព្រឹទ្ធសភាបារាំង និងសភាលុចសំបួ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសោរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញធ្វើមាតុភុមិនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅព្រឹទ្ធសភាបារាំង និងសភាតំណាងរាស្រ្តលុចសំបួ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្នាក់ដឹកនាំខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ក៏បានអញ្ជើញទៅទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ