ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា កោតសរសើរអាស៊ែបៃហ្សង់ ដែលតស៊ូអស់រយៈពេល២៩ឆ្នាំ រហូតគ្រប់គ្រងតំបន់ Karabakh ឡើងវិញពេញលេញ
 
ចែករំលែក ៖

ទីក្រុងស៊ូសា ប្រទេសអាស៊ែបៃហ្សង់៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុងស៊ូសា (Shusha) ក្នុងតំបន់ Karabakh។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីតំណាងសភា រដ្ឋាភិបាល គណបក្សនយោបាយ ស្ថាប័នស្រាវជ្រាវ និងស្ថាប័នផ្សព្វផ្សាយព័ត៌មាន មកពីបណ្តាប្រទេសចំនួន១៥។

ប្រវត្តិនៃការតស៊ូដណ្តើមអធិបតេយ្យភាពរបស់អាស៊ែបៃហ្សង់៖
សូមរំលឹកថា តំបន់ Karabakh ធ្លាប់បានស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសអាមេនី បន្ទាប់ពីសង្គ្រាមវាយដណ្តើមកាន់កាប់លើកទី១ (១៩៨៨-១៩៩៤)។ ក្រោយមក អាស៊ែបៃហ្សង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វើការតវ៉ាការទូតជាបន្តបន្ទាប់ រហូតទទួលបានសេចក្តីសម្រេចចិត្តចំនួន ៤ដង ពីអង្គការសហប្រជាជាតិ (UN) ដែលតម្រូវឱ្យអាមេនីប្រគល់តំបន់ Karabakh នេះមកឱ្យអាស៊ែបៃហ្សង់វិញ ប៉ុន្ដែអាមេនីមិនបានអនុវត្តតាមសេចក្តីសម្រេចនោះឡើយ។​
រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ អាស៊ែបៃហ្សង់បានសម្រេចចិត្តវាយដណ្តើមកាន់កាប់តំបន់នេះត្រឡប់មកវិញដោយជោគជ័យ និងបានចុះកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ អាស៊ែបៃហ្សង់ បានឈានទៅគ្រប់គ្រងតំបន់ Karabakh ទាំងស្រុងវិញពេញលេញនៅឆ្នាំ២០២៣។ ជុំវិញជោគជ័យនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរយ៉ាងខ្លាំងចំពោះការតស៊ូអស់រយៈពេល ២៩ឆ្នាំ របស់ថ្នាក់ដឹកនាំ និងប្រជាជនអាស៊ែបៃហ្សង់។

ក្នុងឱកាសទស្សនកិច្ចនោះដែរ ឯកឧត្តមបណ្ឌិត បានចែករំលែកអំពីស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ទៅតំណាងសភា និងគណបក្សនយោបាយមកពីបណ្តាប្រទេសនានា ដោយបានបញ្ជាក់ថា ដែនអធិបតេយ្យភាពរបស់កម្ពុជាជាប់ព្រំដែនជាមួយថៃ ក៏ត្រូវបានថៃចូលកាន់កាប់ដោយកម្លាំងយោធា ក្រោយមានបទឈប់បាញ់គ្នាចូលជាធរមាន ប៉ុន្ដែកម្ពុជា រក្សាការអត់ធ្មត់ និងបើកចំហក្នុងការដោះស្រាយជម្លោះ តាមរយៈយន្តការអន្តរជាតិ និងការសម្របសម្រួលផ្អែកលើច្បាប់អន្តរជាតិ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បញ្ជាក់ជូនមិត្តភក្ដិបន្ថែមថា កម្ពុជា ជ្រើសរើសយកការសម្រសម្រួលដោយបង្ខំជាមួយប្រទេសថៃក្នុងការដោះស្រាយព្រំដែនសមុទ្រ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) និងថាកន្លងមក កម្ពុជាព្យាយាមដោះស្រាយជម្លោះលើអធិបតេយ្យភាពតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice-ICJ)។

ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ