គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភា និងសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អញ្ជើញ-យាងចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ នៅខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការ ទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកា ដោយមានការយាងអញ្ជើញចូលរួមពី សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី សមាជិកាព្រឹទ្ធសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ-យាងចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ នៅទីស្នាក់ការសហគមន៍ ស្ថិតនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវប្រធានគណៈប្រតិភូ បានសម្តែងនូវសេចក្តីរីករាយ និងកោតសរសើរ ព្រមទាំងជំរុញលើកទឹកចិត្តដល់សហគមន៍ត្រូវខិតខំបន្តអភិរក្ស និងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញខ្លាំងបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលនឹងបង្កើតជាឱកាសការងារ និងប្រាក់ចំណូលជាច្រើនជូនប្រជាសហគមន៍ និងពលរដ្ឋក្នុងតំបន់តាមរយៈការប្រមូលភោគផលសមុទ្រ និងការផ្តល់សេវាកម្មផ្សេងៗ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានឧបត្ថម្ភជូនសហគមន៍នូវថវិកាចំនួន ១លានរៀលផងដែរ។

ប្រភព​៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ