ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បន្តដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋស្រុករមាសហែក
 
ចែករំលែក ៖

ប្រជាពលរដ្ឋឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀងទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនយកកម្រៃនាថ្ងៃទី២ ដែលរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធានក្រុម អមដំណើរដោយឯកឧត្តម គឹម ធា និងឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកក្រុម សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង ដឹកនាំដោយលោក GUYOMARD Sylvain ប្រធានក្រុម នៅមណ្ឌលសុខភាពអង្គប្រស្រែ ស្ថិតនៅឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធានក្រុម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ស្រុករមាសហែក ខេត្តស្វាយរៀង និងបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋស្រុករមាសហែក។
ឯកឧត្តមបានបញ្ជាក់ថា ការចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនាពេល នេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលសំដៅចូលរួមបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយមិនយកកម្រៃ ពីព្រោះថាការថែទាំសុខភាព គឺជារឿងសំខាន់សម្រាប់ជីវិតយើងទាំងអស់គ្នាមិនថាមនុសចាស់ ឬក្មេងៗឡើង បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិ។
ឯកឧត្តមសង្ឃឹមថា ក្រុមគ្រូពេទ្យនឹងបន្តសហការជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដើម្បីធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋនៅភូមិភាគទី៦ និងភូមិភាគ ផ្សេងៗទៀតនៅប្រទេសកម្ពុជា។
ជាលទ្ធផលនៃការពិនិត្យព្យាបាលជំងឺ មានប្រជាពលរដ្ឋចំនួន២៨៤នាក់រយៈពេល២ថ្ងៃនេះ (នារីចំនួន១៩៩នាក់ បុរសចំនួន៨០នាក់) និងកូនសិស្សចំនួន៥នាក់…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ